ព័ត៌មានជាតិ

គេខំធ្វើរឿងល្អគ្រប់គ្នាតែជនសង្ស័យម្នាក់នេះជាប់ខ្នោះទាំងព្រលឹមព្រោះរឿងអាក្រក់

ភ្នំពេញ: សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៥ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះនគរបាលប៉ុស្តិ៍ រដ្ឋបាល ផ្សារដេប៉ូទី១ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោសគាស់ផ្ទះលួចយកទូរស័ព្ទ និងកុំព្យូទ័រ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩២ZE0E1 ផ្លូវលេខ១៥៦Z ក្រុម១១ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់