ព័ត៌មានជាតិ

Update៖ ផ្អើកទាំងព្រឹក! ពេលដែលឃើញផ្សែងខ្មួរខ្មាញ់ហុយចេញពី អនុស្ថានីអគ្គីសនីទី៥ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ភ្នំពេញ: ប្រជាពលរដ្ឋផ្អើលទាំងព្រឹកនៅពេលដែលឃើញ ផ្សែងខ្មួរខ្មាញ់ហុយចេញពី អនុស្ថានីអគ្គីសនីទី៥ ដែលកើតហេតុកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី ០៨ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកជំនាញផ្នែកអគ្គីសនី ពុំបានទាន់បានដឹងច្បាស់ នៅមូលហេតុបង្កឲ្យមានផ្សែងខ្មៅខ្មួរខ្មាញ់ ដែលហុយចេញពីក្នុងអារគារនៅក្នុងអនុស្ថានីអគ្គីសនីទី៥ ស្ថិតនៅសង្កាត់ក្រាំងធ្នង់នោះទេ ដោយហេតុការណ៍នេះ ត្រូវបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគម៍ចំនួន៤គ្រឿងផងដែរ

សូមបញ្ជាក់ថា អគ្គីភ័យនេះ បង្កឲ្យមានការខូចខាតសម្ភារមួយចំនួនធំ ហើយបច្ចុប្បន្ន កំម្លាំងជំនាញ កំពុងស្វែងរកមូលហេតុដែលបង្កអគ្គិភ័យនេះ៕

//youtu.be/2Lyq2jHKDfk

មតិយោបល់