ព័ត៌មានជាតិ

សតិមិនគ្រប់ជិត១០ឆ្នាំហើយ ខឹងបងប្រុសស្តីឲ្យ ក៏ដេញកាប់របួសធ្ងន់

កណ្តាល: បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ប្អូនប្រុសរបស់ខ្លួន ដែលមានសតិមិនគ្រប់ជិត១០ឆ្នាំនោះ ទាញកាំបិតដេញកាប់រត់ពេញភូមិ ព្រោះតែខឹងនឹងបុរសជាបងស្តីបន្ទោសឲ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំនុចភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែមុខរបរ បើករថយន្ត មានទីលំនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវជាបងបង្កើតជនបង្ក រងរបួសស្មងជើងឆ្វេងមួយកន្លែង)។ ចំណែកជនសង្យ័យឈ្មោះ ជា រតនា ហៅ ប៉ូឡូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមនុស្សវិកលចរិក មានទីលំនៅភូមិ ស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ត្រូវជាប្អូន) ។

វត្ថុតាងចាប់យក រួមមានកាំបិតខ្វែវ ចំនួន០១។

សមត្ថកិច្ច បានបញ្ជាក់ថា៖ ជនបង្កជាមនុស្សវិកលចរិក រយៈពេល១០ឆ្នាំមកហើយ សព្វថ្ងៃរស់នៅជាមួយឪពុកម្តាយ ដោយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៥ ល្ងាច ជនរងគ្រោះបានមកលេងម្តាយ នៅស្រុកកំណើត ពេលមកដល់ជនរងគ្រោះ បានយកទឹកផ្លែឈើជូនម្តាយហូប ចំណែក ជនបង្កដេកលើអង្រឹងក្រោមផ្ទះ ខណៈនៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះបាននិយាយឲ្យប្អូនខ្លួនថា​ ថ្មើ ហ្នឹងហើយម៉េចហ្អែងអត់ទៅដាំបាយស៊ី ហ្អែងអត់ជួយធ្វើការគេទេអី ដែលជាហេតុបង្កឲ្យមានជម្លោះជាមួយគ្នា ពេលនោះ ជនសង្ស័យ បានយកកាំបិតខ្វែវពីក្រោមគ្រែ មកដេញ​កាប់ជន រងគ្រោះ ហើយជនរងគ្រោះក៏បានរត់មកផ្លូវថ្នល់ដួលទៅលើដី ស្រាប់តែជនបង្កកាប់លើជនរងគ្រោះ ត្រូវចំស្មងជើងខាងឆ្វេងចំនួនមួយកាំបិតខ្វែវ បណ្តាលឲ្យរងរបួសជាទំងន់ ភ្លាមនោះជនរងគ្រោះ បានចាប់កាំបិតខ្វែវ ជាប់ ហើយស្រែកឲ្យគេជួយ ទើបអ្នកជិតខាងចូល ទៅចាប់ជនបង្កប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកតាមាក់​ ចាត់ការបន្តតាមនីតិវិធី។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលរបួសនៅមន្ទីពេទ្យកាលម៉ែត្រ៕

មតិយោបល់