ព័ត៌មានជាតិ

នគរបាលស្រុកពញ្ញាឭបំបែកទីតាំងទទួលទិញ និងកែឆ្នៃ ផលចោរកម្មបានមនុស្ស០៧នាក់ រួមនិងវត្ថុតាងមួយចំនួនធំ

កណ្តាល: ទីតាំងទទួលទិញ និងកែឆ្នៃផលចោរកម្ម ដ៏ធំនៅស្រុកពញ្ញាឭ ត្រូវបានកម្លាំង អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ សហការជាមួយនគរបាលស្រុកពញ្ញឭ ដោយមានកាឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស០៧នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

ការចុះបង្ក្រាបនេះ បានធ្វើទ្បើងនៅវេលាម៉ោង១០និង២០នាទីថ្ងៃទី០៦ ដល់ទី០៨ ខែតុលា ឆ្នាំ២០១៧
នៅចំណុចទីតាំងរោងជួសជុលរថយន្តរបស់ឈ្មោះ ឃុន គិ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮខេត្តកណ្តាល។

នគរបាលស្រុកពញ្ញាឭ បានប្រាប់ឲ្យដឹងថា បានបង្កើតគណៈកម្មាការចម្រុះដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោប៉ុល រតនា អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ សមាសភាពចូលរួមមាន ៖១-លោកឧត្តមសេនីយ៍ទោ នឹម ចន្ទ័តាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ២-លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌ ៣-លោកវរសេនីយ៍ឯក ដួង តេង អធិការ ស្រុកពញ្ញាឭ ៤-លោកអនុសេនីយ៍ឯក ពេញ វុទ្ធី នាយផ្នែកព្រហ្មទណ្ឌស្រុកពញាឮ ៥-លោកអនុសេនីយ៍ឯក កេត ចាន់សុវណ្ណី នាយប៉ុស្តិ៍នគរបាលកោះចិន ៦-លោក ឃឹម សុផលមេឃុំកោះចិន ៧-លោកស្រី ឃុត ស្រីពៅ មេភូមិព្រែកក្តាម១
ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ នៅនិងកន្លែងបានចំនួន០៧នាក់ រួមមាន៖ ១-ឈ្មោះ ឃុន សុខហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ យោធា ២-ឈ្មោះ ឃុន សុខហោ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ៣-ឈ្មោះ ឃុន គិ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេកាគ្រឿងចក្រ មានទីលំនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញ្ញាឭ ខេត្តកណ្តាល ៤-ឈ្មោះ ធូ សុតសុភា ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង នៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ៥-ឈ្មោះ នុត ជឿន ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិឥស្លាម មុខរបរជាង មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ៦-ឈ្មោះ ទឹម គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើឡនំបុ័ង នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តា និង៧-ឈ្មោះ អាន ដុីថា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរគ្រឿងចក្រ នៅភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

វត្ថុតាងចាប់យកមានដូចជា៖ ម៉ូតូចំនួន០៥រឿង
១-ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ
២-ម៉ាកc125ពណ៌ខ្មៅ គ្មានស្លាកលេខ
៣-ម៉ាកXR (ដោះគ្រឿង)
៤-ម៉ាកហុងដា គុប ពណ៌ខៀវ ស្លាកលេខ កំពង់ចាម ១J ២៨០៧(ពុំទាន់ចុះក្នុងកំណត់ហេតុ)
៥-ម៉ាក ហុងដាគុប ពណ៌ខៀវ គ្មានស្លាកលេខ (ពុំទាន់ចុះក្នុកំណត់ហេតុ)។

រថយន្ត០២គ្រឿង ៖ទី១-ម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG 3143 និង២-ម៉ាក Hilux ViGo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G 0987។ អាវុធខ្លីចំនួន០១ដើម ម៉ាកK៥៩ លេខ១២១២ (បង់០១.គ្រាប់ ០៦គ្រាប់និងស្រោម០១) ស្លាកលេខម៉ូតូ ចំនួន០៨សន្លឹក ស្លាកលេខរថយន្ត ចំនួន០១សន្លឹក ទូរសព្ទ័ចម្រុះចំនួន០៩គ្រឿង ចង្អើរ ម៉ូតូ ១៥ ខ្នងកង់ម៉ូតូ០១គូ កូនសោរម៉ូតូ ០៦ ដុំសោរកុងតាក់ម៉ូតូ ១២ ក្បាំងម៉ូតូ ០៤ កែបម៉ូតូ ០១ សន្ទបក្រោយម៉ូតូ ០១ កញ្ចក់ម៉ូតូ ០៦ សំបកកង់ម៉ូតូ ០២ ពោះវៀនកង់ម៉ូតូ ០២ បំពង់សុីម៉ាំងម៉ូតូធំ ០១ បេនម៉ូតូ ០២ ក្បាលម៉ាសុីនបាញ់ថ្នាំម៉ូតូ ០១ កន្រ្កកម៉ូតូ ០៦ ក្បាំងទូកម៉ូតូកណ្តាល ០២ កូនសោរចម្រុះសម្រាប់ដោះរួមនិងខ្ចៅមួយចំនួន ម៉ាសុីនបាញ់ថ្នាំ(ថ្មី) ០១ ដៃហ្វ្រាំងម៉ូតូ ០៦ ឈ្នាន់ជើងម៉ូតូ ០៤ ខ្សែហ្វ្រាំងម៉ូតូ (ថ្មី) ០៣ ស្នាប់ដៃម៉ូតូ ០៣ ជន្ទល់ម៉ូតូចំហៀង ០៤ ឯកសណ្ឋានយោធា ០៣កំផ្លេ
អត្តសញ្ញាណបណ្ណ័យោធា របស់ឈ្មោះ ឃុន សុខហ៊ុយ ០៣សន្លឹក បណ្ណ័បើកបរ ០១សន្លឹក កាតATMអេសុីដា ០៣ កាតវីង ០២ ប្រាក់ដុល្លារ ១០០ដុល្លា ០១សន្លឹក ប្រាក់រៀល ១៩០០០រៀល កូនកាបូប ០២ កាំបិតផ្កាក់ដងវែង ០១ ម៉ូតូ រ៉ឺម៉ក ០១គ្រឿង ស្លាកលេខ ភ្នំពេញ1 BX 3028 ( ពុំទាន់ចុះក្នុងកំណត់ហេតុ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនទៅនាយកដ្ឋាន ដើម្បីបន្តចាត់ការតាមនី
តិវិធី។ ដោយឡែករថយន្ត Hilux ViGo ពណ៌ខ្មៅ និងម៉ូតូរ៉ឺម៉ក បានផ្ញើរទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុុកពញ្ញាឮ ចំណែកទីតាំងកើតហេតុ ត្រូវបានបិតហាមឃាត់មិនឲ្យចេញចូលជាបណ្តោះអាសន្ន តាមបញ្ជារបស់លោក ព្រះរាជអាជា្ញអមសាលាដំបូងខេត្តកណ្តាល៕

មតិយោបល់