ព័ត៌មានជាតិ

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង៖ ​សូមធ្វើការ​បដិ​សេធ​ចោល​ទាំងស្រុង ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Sre​y NithLoveលើកឡើងថា…

បាត់ដំបងៈ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានពិនិត្យឃើញថា​ ថ្មីៗនេះម្ចាស់គណនីហ្វេ​សប៊ុកឈ្មោះ​ Srey NithLove បានសរសេរក្នុង​ចេតនា​ចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដ ចំពោះកិច្ចប្រតិបត្តិការរបស់ងកម្លាំងនគរបាលក្នុងការអនុវត្តនូវតួនា​ទីនិងភារកិច្ចរបស់ខ្លួន(អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន) របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី​១៨​ ខែ​ ធ្នូ​ ឆ្នាំ២០១៨​ កន្លងទៅចំពោះជនសង័្សយ​ឈ្មោះ​ជួន​ ​ដារ៉ា​ ហៅ​ រ៉ា​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ រស់​នៅឃុំស៊ុង​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ពីបទ(ជួញដូរដោយ​​ខុសច្បាប់នូវសារធាតុញៀន)នាពេលកន្លងទៅ​ដែលកិច្ចប្រតិ​បត្តិការ​នេះ មន្រ្តីនគរបាលប្រតិបត្តិយ៉ាងត្រឹមត្រូវ​ស្របតាមនី​តិ​វិធី​ដែល​មានចែងក្នុងច្បាប់ជាធរមាន​ ក្នុងការនាំខ្លួន​ន​សង័្សយខាងលើទៅកាន់សាលាដំបូងខេត្តបាត់ដំបង។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​សូមធ្វើការ​បដិ​សេធ​ចោល​ទាំងស្រុងចំពោះការ លើកឡើងដោយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ Sre​y NithLove ជាមួយនេះ​ ស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើកែតម្រូវការ​ចោទប្រកាន់ខាងលើជាបន្ទាន់​ ក្នុងករណីនៅតែរក្សាការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែប​នេះបន្តទៀត​ ក្រុមការងារនិងមានវិធានការជាក់ស្តែងចំ​ពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ៕​

មតិយោបល់