ព័ត៌មានជាតិ

អាណិតណាស់! កុមារាម្នាក់ ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ឆ្នាំង: នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទីព្រឹក មានករណីកុមារាម្នាក់ បានចុះលេងក្នុងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់ នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្មេងរងគ្រោះឈ្មោះ ខេង ឃីន ភេទប្រុស អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ មកពីរការធ្វេសប្រហែស របស់អាណាព្យាបាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យ រួចបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់