កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែមគសិរ ឆ្នាំជូត ទោសក័ ពស២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់មនុស្ស នាវេលាម៉ោង ៦ និង០០នាទីព្រឹក ចំណុចកើតហេតុភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អេង អឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេចុងភៅ ជនជាតិ ខ្មែរ ទីលំនៅ ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ម៉ម ធំ អាយុ៤០ឆ្នាំ មុខរបរ កម្មការនី ស្នាក់នៅភូមិខាងលើ បានឲ្យដឹងថា៖ នៅថ្ងៃទី២១.១១.២០២០ ជនរងគ្រោះជាប្តីរបស់គាត់ បានទទួល ធ្វើចុងភៅនិងរោងការនេះទាំងអស់តែម្តង លុះវេលាម៉ោង២០និង០០នាទីយប់ មេឃភ្លៀង និងមានខ្យល់ខ្លាំងផង ជនរងគ្រោះនិងកម្មករប្រហែល ៣នាក់ទៀត បាននាំគ្នា ទៅជួយទប់រោងដែលត្រូវខ្យល់បក់ខ្លាំង ព្រោះរោងដែលជាកន្លែងចុងភៅនោះត្រូវបានខ្យល់បក់ប៉ើងធ្លាក់ទៅប្រឡាយបាត់ហើយ ដោយខ្លាចខ្យល់បក់រលំរោងការទៀត ទើបគាត់នាំគ្នាទៅទប់។ លុះពេលក្រុមគាត់ទាំង៤នាក់ កាន់សសររោងដែលធ្វើពីដែកនោះ នោះក៏ម្នាក់ឈ្មោះ ណាក់ភេទប្រុស បានត្រូវភ្លើងឆក់តែគាត់បានកន្រ្តក់ដកដៃវិញរួច ហើយក៏បានទៅប្រាប់ប្រពន្ធជនរងគ្រោះថា គាត់ត្រូវខ្សែភ្លើងឆក់ហើយក៏ដេកទៅ ចំណែកនាក់២នាក់ទៀត ក៏ដើរចេញលែងទប់ដែរ គឺនៅសល់តែជនរងគ្រោះម្នាក់គត់ ដែលនៅទប់រោងនោះ ដោយដឹងថា រោងនេះមានឆ្លងចរន្តអគ្គិសនី ឈ្មោះសិត ភេទប្រុសជាម្ចាស់ផ្ទះបានរត់ទៅដកភ្លើងចេញ ហើយឈ្មោះសិតនេះ បានដើរទៅមើលជុំវិញរោងក៏បានឃើញជនរងគ្រោះដួលផ្កាប់មុខលិចកប់ក្នុងទឹកសល់តែសក់ប៉ើយៗ ក្បែរសសររោងខាងកើត ទើបគេនាំគ្នាលើកជនរងគ្រោឡើង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ តែដោយមិនអស់ចិត្តគ្រួសារគាត់ក៏បាននាំទៅមន្ទីរពេទ្យជ័យជំនះទៀត តែពេលទៅដល់ពេទ្យ បានសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ ក៏បានដឹកជនរងគ្រោះ ត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។
លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក៌បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ សាកសពពិនិត្យឃើញថា ស្រុងឈាម ចុងប្រដាប់ភេទមានទឹករំអិល និងមានលាមក ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីឆក់ ។ សាកសពត្រូវបានប្រគល់ឲ្យប្រពន្ធធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់