ព័ត៌មានជាតិ

ចិន-ខ្មែរចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្លន់ប្រាក់ម្ចាស់ហាង ជៀហុង

ព្រះសីហនុ: នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្រ្ពៃបាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសម្ភារ:មួយចំនួន រួចគេចខ្លួនបាត់អស់ ។

ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំណត់បានអត្តសញ្ញាណជនសង្ស័យ ។ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទី សមត្ថកិច្ចបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ (ខ្មែរម្នាក់ និងចិន៣នាក់) ខណ:ជិះរថយន្ត០១គ្រឿងម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីឥដ្ឋមកបិទផ្លាកលេខរថយន្ត) នៅចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ Zheng WenJin ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកជនសង្ស័យចំនួន០៤នាក់ មានដូចខាងក្រោម៖
១-ឈ្មោះ ជា លក្ខណ:បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (ចេះភាសារចិន) មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ០២ រាជធានីភ្នំពេញ ។ (ចារីដៃដល់ ប្លន់)
២-ឈ្មោះ YUE MING WEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ ឈ្មួញកណ្តាល កាន់លិខិតឆ្លងដែនលេខ (គ្មាន) ។ (ចារីដៃដល់ ប្លន់) ៣-ឈ្មោះ LIU JIE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ កាន់លិខិតឆ្លងដែនលេខ (គ្មាន) ។ (ប៉ុនប៉ងចាប់ជំរិត) ៤-ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ (គ្មាន) ទាំង៣នាក់នេះ មានទីលំនៅក្នុងភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ប៉ុនប៉ងចាប់ជំរិត)

វត្ថុតាងចាប់យកបានរួមមាន៖ កាំបិតស្នៀត ១ដើម ស្នាប់ដៃ ១ កូនសោរខ្នោះ ២ ទូរស័ព្ទដៃចំនួន ៤គ្រឿង រថយន្ត ១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-2749 (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) ។

ឆ្លងតាមការយកចម្លើយជនសង្ស័យ២នាក់ ១.ឈ្មោះ ជា លក្ខណ:បញ្ញា និងឈ្មោះ ZENG WEI XING បានសារភាពថាពួកគេ ពិតជាបានបានចូលរួមធ្វើសកម្មភាពប្លន់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១ និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀតប្រាកដមែន ។ បច្ចុប្បន្នបក្ខពួកជនជាតិចិន៤នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យទាំង៤នាក់ខាងលើ បានសារភាពបន្ថែមទៀតថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣និង០០នាទី ពួកគេបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីមកបិទផ្លាកលេខរថយន្ត) ក្នុងគោលបំណងចាប់ស្រីជនជាតិចិនម្នាក់ឈ្មោះ Niu Niu ជាបុគ្គលិកហាងម៉ាស្សាឈ្មោះ ជីងហាវ ម្តុំកែងតុលាការ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់