ការសម្រេចចិត្តជ្រើសរើសជំនាញបរិញ្ញាបត្រយកមកសិក្សានៅថ្នាក់មហាវិទ្យាល័យនៅពេលដែលបញ្ចប់ថ្នាក់ទី១២ថ្មីៗ វាពិតជាលំបាកសម្រាប់សិស្សានុសិស្សជាច្រើន ព្រោះគាត់ត្រូវពិចារណា និងបារម្ភលើចំណុចជាច្រើន។ មានសំនួរជាច្រើនដែលអាចនឹងកើតឡើងទៅលើការគិតរបស់មនុស្សម្នាក់ៗមុនពេលដែលចង់សម្រេចចិត្តជ្រើសរើសយកជំនាញនៅថ្នាក់ឧត្តមសិក្សា។ អ្នកខ្លះក៏សួរខ្លួនឯងថាខ្លួនឯងស្រលាញ់ជំនាញអ្វី? តើជំនាញដែលខ្លួនស្រឡាញ់ត្រូវនឹងទីផ្សារបច្ចុប្បន្នដែរឬទេ? តើជំនាញហ្នឹងអាចរកបានប្រាក់ខែខ្ពស់ដែរឬទេ? តើគួរជ្រើសរើសសាលាណាដែលទទួលស្គាល់ទាំងសញ្ញាបត្រ និងគុណភាពអប់រំ? តើមានសាលាណាដែលអាចជួយស្វែងរកការងារអោយខ្លួនធ្វើដែរឬទេ? ដើម្បីដោះស្រាយចម្ងល់ និងសំនួរទាំងអស់នេះ អ្នកអាចមកសាកសួរព័ត៌មានជាមួយនឹងវិទ្យាស្ថាន CamEd Business School បាន ព្រោះថាក្នុងកំឡុងពេលនេះ វិទ្យាស្ថានកំពុងតែជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ សិស្សានិស្សិតទាំងអស់នឹងសិក្សាជាមួយសាស្រ្តាចារ្យមកពី បណ្តាប្រទេសល្បីៗនៅលើពិភពលោក សញ្ញាបត្រដែលមានការទទួលស្គាល់ទំាងថ្នាក់ជាតិ និងអន្តរជាតិ ដែលសញ្ញាបត្រទីមួយជាសញ្ញាបត្របរិញ្ញាបត្រដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រីឯសញ្ញាបត្រទីពីរ គឺជាសញ្ញាបត្រជំនាញគណនេយ្យ ហៅកាត់ថា CAT (Certified Accounting Technician) ដែលជាសញ្ញាបត្រមួយចេញពីស្ថាប័ន ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស(Association of Chartered Certified Accountants)។
ហើយសិស្សនិស្សិតទាំងអស់នឹងសិក្សានៅក្នុងថ្នាក់ធំទូលាយ និងបណ្ណាល័យដែលពោរពេញទៅដោយសៀវភៅច្រើនប្រភេទ ជាពិសេសទៅទៀតវិទ្យាស្ថានក៏មាននាយកដា្ននមួយដែលជួយស្វែងរកការងារអោយនិស្សិតធ្វើ ដែលជាលទ្ធផលនិស្សិតយើងជាច្រើនកំពុងតែបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាតាមបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនដូចជាក្រុមហ៊ុន PwC KPMG BDO E&Y និងក្រុមហ៊ុនធំៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
ដើម្បីទទួលបានព័ត៌មាន ឬប្រឹក្សាយោបល់បន្ថែម លោកអ្នកអាចមកដល់ទីតាំងផ្ទាល់តាមរយៈអាស័យដ្ឋាន អគារលេខ ៦៤ ផ្លូវ ១០៨ ភ្នំពេញ។ លោកអ្នកក៏អាចចុះឈ្មោះតាមរយៈ គេហទំព័រ www.cam-ed.com។
មតិយោបល់