ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង ប៉ះគ្នានៅជិតវិមានឯករាជ្យខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត បានបុកចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង។

ហេតុការណ៍នេះបានកេីតឡេីងកាពីេវលាម៉េាង១២និង៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដាយផ្លូវ ព្រះសីហនុកែវផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃេីញរថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AM-7489 បេីកបរដេាយបុរសម្នាក់ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនលុះដល់ចំណុចកេីតហេតុ បាំងជាមួយរថយន្តមួយគ្រឿងទៀតដែរជិះទទឹមគ្នាហើយរថយន្តព្រូសនោះបម្រុងនឹងវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏វ៉ាក់អឺជាមួយរថយន្តម៉ាក កាមរីបាទ្បែន ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AJ-8744 កំពុងធេី្វដំណេីរតាមផ្លូវព្រះសីហនុ ក៏ត្រូវរថយន្តព្រូសបុកខ្ទេចផ្នែកខាងមុខខាងឆ្វេងនៃរថយន្ត ។

ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងរថយន្តព្រុសមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តកាមរីបាទ្បែនយកទៅជួសជួលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿង ៕

មតិយោបល់