ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ចូលទៅកាន់សមុទ្រនៅថ្ងៃនេះ ហើយការបាច់នេះត្រូវបានរដ្ឋាភិបាលទីក្រុងសេអ៊ូលនិយាយថា គឺជាការបង្ហាញជាក់ស្ដែងនូវកំហឹងរបស់កូរ៉េខាងជើង ខណៈពេលដែលកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកនៅពេលខាងមុខ។
កូរ៉េខាងជើងបានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបរយៈចម្ងាយខ្លីបានបាញ់ចូលសមុទ្រភាគខាងកើតនៃប្រទេស កាលពីម៉ោង ១៖២០ រំលងអាត្រាត។ នេះបើយោងតាមមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ប្រទេសកូរ៉េខាងត្បូង និងធ្វើសមយុទ្ធរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក នៅថ្ងៃទី១៦ខែកក្កដា រហូតដល់ថ្ងៃទី២១ខែកក្កដា ដូច្នេះហើយបានជាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងខឹងនឹងការធ្វើសមយុទ្ធនេះទើបបាញ់មីស៊ីលរយៈចម្ងាយខ្លី ពីរគ្រាប់ដើម្បីសម្ញែងឲ្យដឹង៕
មតិយោបល់