ព័ត៌មានអន្តរជាតិ

IS បន្តបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងការឆ្លើយតប ជាមួយកងទ័ពស៊ីរី

ស៊ីរី: ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៣ លើក ពីសំណាក់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម នៅទីក្រុងដាម៉ាស់ កាលពីថ្ងៃពុធ បានបង្ហាញពីការឆ្លើយតបដ៏អស់សង្ឃឹម (IS) ចំពោះការរីកចម្រើនផ្នែកយោធារបស់រដ្ឋាភិបាលស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣ នាក់ បានប៉ុនប៉ងចូលទៅក្នុងនាយកដ្ឋានប៉ូលិស នៅទីក្រុងដាម៉ាស កាលពីថ្ងៃពុធ ខណ:ដែលពួកគេត្រូវបានបរាជ័យ ក្នុងការធ្វើដូច្នេះ ជាមួយនិងការបំផ្ទុះខ្លួនឯង នៅជិតនាយកដ្ឋាន។

ពាក់ព័ន្ធនឹងហេតុការន៍នេះ ក្រុមសកម្មប្រយុទ្ធ IS បាននិយាយថា ក្រុមភេរវកម្មខ្លួន ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា ប៉ូលិស២ នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលប្រហែល ១០ នាក់បានរងរបួស នៅក្នុងការបំផ្ទុះនេះផងដែរ៕

មតិយោបល់