ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ នាង វុធ អធិការស្រុកបាកាន បានប្រាប់Post Newsថា មានករណីហិង្សាដោយចេតនាមួយ បានកើតឡើង ដោយបុរសម្នាក់បានកាប់ចំនួន២កាំបិតទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតក្នុងភូមិរូង ឃុំខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ ឈាង ឈង ភេទប្រុស អាយុ៧១ឆ្នាំ និងជនសង្ស័យមានឈ្មោះ ឈឹម សាត ភេទប្រុស អាយុ៥៥ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលលើ។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាជាមួយគ្នា ក្រោយពីផឹកស្រវឹងរៀងៗខ្លួន រួចក៏ទាស់ពាក្យសម្តីគ្នាបង្កជាជម្លោះ ទើបបណ្តាលឲ្យជនសង្ស័យ ទាញយកកំបិតកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលចំនួន១កន្លែង និងកំភូនដៃស្តាំ១កន្លែង រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកបាកាន។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានកាំបិតកញ្ចែបនិងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់