ព័ត៌មានជាតិ

​​គំនុំបុរស​២នាក់ រួមគ្នាប្រើអាវុធច្នៃបាញ់ទៅលើបុរសម្នាក់ជាគូ​ទំនាស់ បណ្តាលឲ្យ​របួសធ្ងន់​

បាត់ដំបង: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើអាវុធច្នៃបាញ់ទៅលើបុរសម្នាក់ជាគូទំនាស់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ ​នៅចំណុចបឹងព្រះពន្លៃ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

​សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ រ៉េត ឈៀត ភេទប្រុស អាយុ៣៦ឆ្នាំ ​ស្នាក់នៅភូមិ​ឃុំ​កើតហេតុ។
ចំណែក​ជនសង្ស័យចំនួន​២នាក់ ទី១មានឈ្មោះ មោះ ផៃ វិត ហៅឡោះ ភេទប្រុស អាយុ២៣ឆ្នាំ ​ស្នាក់នៅចំណុចកើតហេតុខាង លើ(ជាម្ចាស់អាវុធកែច្នៃ) និងទី២ឈ្មោះ នៅ ប្រុស ហៅណុយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

​ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងមានកាំភ្លើងខ្យល់កែច្នៃ​​១ដើម និងគ្រាប់ចំនួន​៥គ្រាប់​។

ករណីនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ​

មតិយោបល់