ព័ត៌មានជាតិ

​ចេញពីសៀមរាបមកបាត់ដំបង ដើម្បីចង់ស្ទូចត្រី បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!

បាត់ដំបង: លោកវរសេនីយ៍ទោ ផង់ សុភាព អធិការស្រុកថ្មគោល បានប្រាប់ Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ លង់ទឹកស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៤៨នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបឹងដង្កៀមក្តាម ភូមិទំពូងត្បូង ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ អ៊ុយ តិច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ផង់ សុភាព អធិការស្រុកថ្មគោល បានបញ្ជាក់ពីមូលហេតុ មកស្ទួចត្រីក៏បានធ្លាក់ពីលើទូកបណ្តាលឲ្យលង់ស្លាប់។

ករណីនេះ សមត្ថកិច្ចស្រុកបានសហការជាមួយប៉េអឹម ប្រជាពលរដ្ឋបានយកទូកស្មាច់ចំនួន៤គ្រឿងចុះរុករកសព។

ចំពោះសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់