ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យបទល្មើសព្រហ្មទណ្ឌ
អាវុធហត្ថខេត្តតាកែវ បានទទួលជនសង្ស័យ និងវត្ថុតាង ក្នុងករណីអំពើឆក់ ពីមូលដ្ឋានអាវុធហត្ថស្រុក
បាទី។

ដំណើររឿង៖ នៅវេលាម៉ោង ១៧ និង៣០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រុកបាទី សហការជាមួយកម្លាំងអាវុហត្ថ ស្នាក់ការ២០១ មានការសម្របសម្រួលនីតិវិធី
ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាំងឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងករណីអំពើឆក់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២ និង៥០នាទី ត្រង់ចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ស្លែរ ស៊េរី២០០២ គ្មានផ្លាកលេខ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងកាបូបរបស់ជនរងគ្រោះឈ្មោះ ជិន ស្រីអូន ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់រួមមាន៖
-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក់iphone 6
-កាបូប០១ ក្នុងកាបូបមានប្រាក់
រៀលចំនួន ៣,២០០០០០៛
-ប្រាក់ដុល្លារចំនួន ៨០០ដុល្លារ
-អត្តសញ្ញាណប័ណ្ណប្រជាជន០១សន្លឹក និង
កាតគ្រីម៉ូតូ០១សន្លឹក។

វត្ថុតាងចាប់យករួមមាន៖
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០១គ្រឿង

ករណីនេះ ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមននិតីវិធី៕

មតិយោបល់