ព័ត៌មានបច្ចេកវិទ្យា

របៀបលុបកម្មវិធីជាប់ម៉ាស៊ីនចេញពី iPhone ឬ iPad ដើរដោយ​ iOS 11

ជាមួយ iOS 10 ក្រុមហ៊ុន Apple បានផ្តល់នូវជម្រើសសម្រាប់លុបកម្មវិធីជាប់ម៉ាស៊ីនចេញពីទូរសព្ទ iPhone ឬ iPad។ ទោះយ៉ាងនេះក្តី កម្មវិធីទាំងនោះមិនអាចលុបចេញពី Background បានទេ។ ប៉ុន្តែ នៅលើ iOS 11 លោកអ្នកអាចលុបកម្មវិធីមួយចំនួនឱ្យរលប់បាត់ទាំងស្រុងពីបាន។

បញ្ជីរាយនាមកម្មវិធីជាប់ម៉ាស៊ីន៖

– Activity
– Calculator
– Calendar
– Compass
– Contacts
– FaceTime
– Files
– Find My Friends
– Home
– iBooks
– iTunes Store
– Mail
– Maps
– Music
– News
– Notes
– Photo Booth
– Podcasts
– Reminders
– Stocks
– Tips
– TV
– Voice Memos
– Watch app
– Weather

អ្វីដែលលោកអ្នកគួរដឹងមុនពេលលុប៖

– ប្រសិនបើកម្មវិធី Contacts ត្រូវបានលុប ព័ត៌មានលេខទូរសព្ទទំនាក់ទំនងក្នុងនោះ នឹងបន្តឋិតនៅក្នុងកម្ម​វិធី Phone ដដែល។
– សូម្បីតែបើកម្មវិធី FaceTime ត្រូវបានលុប លោកអ្នកនៅតែអាចហៅទូរសព្ទចេញតាមមុខងារនេះពីកម្មវិធី Phone និង Contact បានដដែល។
– ប្រសិនបើលោកអ្នកលុបកម្មវិធីដូចជា iBooks, Maps, Music, ឬ Podcast វានឹងមិនអាចប្រើជាមួយ CarPlay បានទេ។ ប្រសិនបើកម្មវិធី Music ត្រូវបានលុប អ្នកមិនអាចចាក់ចម្រៀងក្នុងបណ្ណាល័យរបស់វា ដោយប្រើកម្មវិធីរបស់ Apple ឬកម្មវិធីពីភាគីទីបីនៅលើឧបករណ៍ចាក់ចម្រៀងស្ទនៅលើរថយន្តមួយចំនួនបានទេ។
– នៅពេលលុបកម្មវិធី Watch ចេញពី iPhone ដែលបានភ្ជាប់ជាមួយ​ Apple Watch លោកអ្នកនឹងឃើញសារមួយលោតឡើង ស្នើឱ្យផ្តាច់ការតភ្ជាប់ជាមួយនាឡិកាជាមុនសិន។

របៀបលុប៖
– នៅលើ Home Screen សូមចុចជាប់លើរូបកម្មវិធីដែលលោកអ្នកចង់លុប
– បន្ទាប់មក រូបកម្មវិធីទាំងអស់នឹងចាប់ផ្តើមកម្រើកឡើង។ សូមចុចលើសញ្ញាខ្វែង (X)


– សូមចុចលើ Delete ដើម្បីបញ្ជាក់ថា លោកអ្នកយល់ព្រមលុបវាចេញពីទូរសព្ទ
– ចុចលើប៊ូតុង Home ដើម្បីចាកចេញពី Edit Mode វិញ។

បញ្ជាក់ៈ ដើម្បីដំឡើងកម្មវិធីដែលបានលុបឡើងវិញ លោកអ្នកគ្រាន់តែចូលទៅកាន់ App Store រួចវាយឈ្មោះកម្មវិធីនោះក្នុងប្រអប់ Search បន្ទាប់ពីស្វែងរកឃើញហើយ សូមចុចលើប៊ូតុង Cloud (រូបពពក) ដើម្បីទាញវាមកដំឡើងប្រើវិញ៕

ប្រភពព័ត៌មានៈ igeekblog

 

មតិយោបល់