ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូជិះប្ដីប្រពន្ធ ២នាក់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកត្រាំកក់

ខេត្តតាកែវ: កាលពីវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវលេខ២២ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ស្ថិតក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១i-៣៥២៥ បើកបរដោយឈ្មោះ ឈន គីមអេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបប្រពន្ធឈ្មោះ ខឹម សារ៉ាន់ អាយុ៤៨ឆ្នាំ មុខរបរកសិករ (របួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច។

ក្រោយកើតហេតុ វត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនិតិវិធី។ ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ និងសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់