ព័ត៌មានសេដ្ឋកិច្ច

វត្តមានរថយន្តបំពាក់ស្ថានីយ៍ចល័ត នឹងផ្តល់សេវាទូរស័ព្ទល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក

ដើម្បីធានាបាននូវ គុណភាពសេវា និងឆ្លើយតបតម្រូវប្រើប្រាស់របស់អតិថិជន ឲ្យបានល្អ នា​ឱកាសបុណ្យអុំទូកខាងមុខនេះ​ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រៀមរៀបចំរថយន្តបំពាក់ស្ថានីយ៍ទូរស័ព្ទចល័ត នៅតាមបណ្តាទីតាំងសំខាន់ៗ។

នាឱកាសបុណ្យអុំទូក ថ្ងៃទី ២ ដល់ ទី ៤ ខែវិច្ឆិកា ខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ ដើរកម្សាន្តនៅគោលដៅសំខាន់ៗ ជាហេតុបណ្តាលឲ្យមាន ភាពរអាក់រអួល និងពិបាកក្នុងការទំនាក់ទំនងតាមការហៅទូរស័ព្ទ ឬ ប្រើប្រាស់អ៊ីនធឺណេត។

យ៉ាងណាមិញ មុននឹងដំឡើង រថយន្តបំពាក់ស្ថានីយ៍ទូរស័ព្ទចល័ត ត្រូវទំនាក់ទំនងគណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាមុនសិន៕

មតិយោបល់