ព័ត៌មានជាតិ

ខណ្ឌចំការមន នឹងមានភ្លើងប្រើប្រាស់វិញនៅម៉ោង៨និង៣០

ភ្នំពេញ: អគ្គិសនីកម្ពុជាមានកិត្តិយសូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង៧និង២០នាទីយប់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ OP013 ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១២៣ ភូមិទី៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរចង្កាក់ហ្វុយស៊ីបក្នុងបន្ទប់ភ្លើង។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៨និង៣០នាទីយប់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់