បាត់ដំបងៈ កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះឃាត់ខ្លួនមេឆ្នោត និងអ្នកកត់ឆ្នោតប្រុសស្រីចំនួន៣នាក់ ដើម្បីយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តបន្តទៀត។
ករណីចុះឃាត់ខ្លួនខាងលើនេះ បានធ្វើទ្បើងនៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បន្ទាប់ពីធ្វើការណែនាំ និងធ្វើកិច្ចសន្យារួច កម្លាំងអធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញផងដែរ៕
មតិយោបល់