ព័ត៌មានជាតិ

ថ្ងៃជ័យ ថ្ងៃទុក្ខ! ឌុបម្តាយទៅទិញផ្លែឈើយកមកភ្ជាប់ពាក្យថ្ងៃនេះ បែរជាត្រូវរថយន្តកុងតឺន័រកិនម្តាយធ្លាយខួរស្លាប់យ៉ាងរន្ធត់

ព្រៃវែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានមនុស្សស្រី២នាក់ម្តាយកូន ជិះម៉ូតូមួយគ្រឿង ឌុបគ្នា​ទិញ​ផ្លែ​ឈើមកទុក​សម្រាប់​ពិធី​ភ្ជាប់ពាក្យ​កូននៅ​ថ្ងៃទី១៥ ខែតុលា បែរជាត្រូវរថយន្តកុងតឺន័រកិនស្លាប់ម្តាយយ៉ាងរន្ធត់។

ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២-៦៣ ក្បែ​រនឹងគល់​ស្ពាន​ហ្សឹ​បា​សា ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ជួប សុផល អាយុ​៤២​ឆ្នាំ និងស្ត្រីជាកូនឈ្មោះ ធី គ​ន្ធា អាយុ​២២​ឆ្នាំ អ្នកទាំង២ស្នាក់នៅក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1FL-7179ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ជើង​ ឌុប​គ្នា​មក​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​អ្នក​លឿង​ដើម្បី​យក​ទៅ​ទុក​រៀបចំ​កម្មវិធី​ភ្ជាប់ពាក្យ​កូនស្រី​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ លុះត្រឡប់មកវិញ ​ស្រាប់តែ​ម៉ូតូ​បាន​បែក​កង់​មុខ រេ​ចង្កូតក្រវាត់​ចុះឡើង​រហូត​ដួល​បោក​ទាំង​ម៉ូតូ និង​អ្នក​ជិះ​ទៅ​លើ​ដងផ្លូវត្រូវរថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ​ភ្នំពេញ 4A-0458 ​មក​ពីក្រោយ​ ​កិន​ចំ​ស្ត្រី​រង​គ្រោះជា​ម្តាយ​ធ្លាយខួរ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​តែ​ម្តង។ ចំណែក​កូនស្រី​គ្រាន់តែ​របួសស្រាលតែប៉ុណ្ណោះ៕

មតិយោបល់