ភ្នំពេញៈ ក្រោយល្បីឈ្មោះគួរសមក្នុងពិភពអ្នកធ្វើបទ Original Song នោះ លោក សំអាត ពណ្ណរាយ បានបញ្ចេញបទថ្មីមួយទៀត និយាយពីទឹកចិត្តមេបញ្ជាការចំពោះកូនចៅ ។
ពន្លកកវីស្ទឹងសង្កែ លោក សំអាត ពណ្ណរាយ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្គាល់យ៉ាងច្បាស់នៅមុននេះ តាមរយៈបទ «ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ» ដែលជាបទ Original Song ។ ក្រោយល្បីល្បាញគួរសមលើហ្វេសប៊ុក សំអាត ពណ្ណរាយ បានចេញបទថ្មីមួយទៀត កាលពីម្សិលមិញ ក្រោមចំណងជើងថា«ទឹកចិត្តមេបញ្ជាការ» ។
ពន្លកកវីស្ទឹងសង្កែ បានថ្លែងប្រាប់ PostNews តាមរយៈទូរស័ព្ទដៃ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នា២០១៦ឲ្យដឹងថា «ខ្ញុំនិពន្ធបទនេះឡើង ដើម្បីបង្ហាញនូវការដឹងគុណស្នាដៃដឹកនាំដ៏មុះមុតរបស់ឯកឧត្តម ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ »។
ក្រៅពីធ្វើឡើងក្នុងន័យដឹងគុណនោះ ពន្លកកវីស្ទឹងសង្កែបានប្រាប់បន្តថា «បទ ទឹកចិត្តមេបញ្ជាការ ក៏ធ្វើឡើង ដើម្បីគាំទ្រ ក៏ដូចជាលើកទឹកចិត្ត សម្រាប់អ្នកនិយមធ្វើបទ Oginal Song និងលើកស្ទួយសិល្បៈខ្មែរដូចគ្នា» ។
គួរបញ្ជាក់ផងដែរថា សំអាត ពណ្ណរាយ បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ ជាកូនអ្នកខេត្តបាត់ដំបង ដែលបណ្តុំជំរកអ្នកសិល្បៈល្បីៗ ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=iUc9d3eX0WI
https://www.youtube.com/watch?v=MvSsN_bgft0
មតិយោបល់