ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

រថយន្តតម្លៃជាង១ពាន់ដុល្លារ ស៊ីសាំង ៤.២៤ លីត្រ ក្នុង១០០គីឡូម៉ែត្រ

បច្ចេកវិទ្យាៈ រថយន្ត Tata Nano គឺជារថយន្ត​ដែលដំណើរការនៅក្នុងទីក្រុង ឬប្រភេទ​រថយន្តក្នុងក្រុង ​ដែលផលិតដោយ​ក្រុមហ៊ុន Tata Motors ដែលផលិត និងលក់​នៅក្នុងប្រទេស ឥណ្ឌាតែប៉ុណ្ណោះ​។​

ប្រភេទរថយន្តដ៏ថោកបំផុតលើលោកនេះចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០០៨ ដោយមាន​ទ្វារ ៤ ផ្ទុកមនុស្សបាន ៤នាក់។ ប្រវែងនៃកង់រថយន្ត មុខក្រោយ ២២៣០មីលីម៉ែត្រ កម្ពស់ ១៦៥២ មីលីម៉ែត្រ បណ្តោយ ៣០៩៩ មីលីម៉ែត្រ និង ទទឹង ១៤៩៥ មីលីម៉ែត្រទម្ងន់ ៦០០គីឡូក្រាម។​
រថយន្តរបស់ឥណ្ឌាមួយនេះ ស៊ីសាំងតែ ៤.២៤ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ ប្រើចង្កឹះលេខ ៤វគ្គ​ ដោយដាក់លក់​នៅក្នុងប្រទេស​ឥណ្ឌា​ក្នុងតម្លៃ ១៦០០ ដុល្លារ អាម៉េរិក មានច្រើនពណ៌អាចជ្រើសរើសបាន៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

photo_2016-06-05_13-32-30

https://www.youtube.com/watch?v=elkmt6T18Uk

មតិយោបល់