ព័ត៌មានជាតិ

ករណីហិង្សាយុវជនម្នាក់យកកាំបិតទៅកាប់លើបុរសម្នាក់ចំដើមទ្រូងរបួសធ្ងន់

ព្រះសីហនុ: នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នគរបាលស្រុកព្រៃនប់ចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទប្រើអំពើហិង្សាយកកាំបិតទៅកាប់ លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ៖
១/ ឈឿន រតនី ហៅឆានី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ
២/ ព្រំ ប៊ុណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅដូចគ្នា (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ តាំង ទីន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ធ្វើស្រែចម្ការ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ត្រូវជនសង្ស័យកាប់ចំដើមទ្រូងខាងស្តាំមួយកាំបិតរបួសធ្ងន់ ពេលកាប់រួចឈ្មោះ ឆានី បានរត់គេចខ្លួនបាត់ ចំណែកឈ្មោះ ព្រំ ប៊ុណ្ណា លុះស្អែកឡើងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ក៏បានយកកាំបិតទៅដេញកាប់ជនរងគ្រោះឈ្មោះ និត ចេង ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅចំណុចកើតហេតុម្ដងទៀត ប៉ុន្តែកាប់មិនត្រូវ បច្ចុប្បន្នជនសង្ស័យឈ្មោះ ព្រំ ប៊ុណ្ណា នគរបាលបានធ្វើការកសាងសុំណុំរឿង បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់