ព័ត៌មានកីឡា

ឥណ្ឌូនេស៊ី ទៀតហើយ អ្នកចាំទីម្នាក់បានស្លាប់ ក្រោយពីការប៉ះទង្គិចគ្នាម្សិលមិញ(វីដេអូ)

អ្នកចាំទីរបស់ក្លិប Persela Lamongan និងជាប្រធានក្រុមឈ្មោះ Choirul Huda បានទទួលមរណៈភាពបន្ទាប់ពីបុកគ្នាជាមួយនឹងមិត្តរួមក្រុមរបស់គេ Ramon Rodrigues ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ កំពុងលេងឱ្យក្រុម Persela Lamongan ប្រកួតជាមួយក្រុម Semen Padang នៅក្នុងក្របខ័ណ្ឌឥណ្ឌូនេស៊ី Liga 1 នៅកីឡដ្ឋាន Surajaya Stadium Lamongan កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ៣៨ ឆ្នាំនេះ បានសន្លប់ភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចជាមួយខ្សែការពារប្រេស៊ីលនៅពាក់កណ្តាលម៉ោង ដែលជាមិត្តរួមក្រុមរបស់ខ្លួនបុកចំទ្រូង នៅពេលគាត់ព្យាយាមការពារមិនឲ្យគូប្រកួតស៊ុតបាល់ ។

ភ្លាមៗនោះ បុគ្គលិកពេទ្យបានប្រញាប់ប្រញាល ចូលទៅលើទីលានដើម្បីជួយគាត់ដែរ ប៉ុន្តែគួរអោយស្តាយអ្នកចាំទីរូបនេះបានស្លាប់ដោយសាររបួស ហើយត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោង ៥ ល្ងាច ម៉ោងក្នុងស្រុកនៅមន្ទីរពេទ្យ General Soegiri ប្រចាំតំបន់ Lamongan ។

បណ្ឌិត Zaki Mubarok នៃមន្ទីរពេទ្យក្រោយមកបានបញ្ជាក់ថា Huda បានស្លាប់ដោយសារតែរបួសក្បាលនិងក។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ “គាត់បានស្លាប់ដោយសារតែការប៉ះទង្គិចក្បាលនិងនៅពីក្រោយក។

Huda ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ល្អបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមានតែក្លិប Persela មួយគត់ជាកន្លែងដែលគាត់បានចំណាយពេលពេញមួយអាជីពរបស់គាត់ចាប់តាំងពីការចាប់ផ្តើមអាជីពជាលើកដំបូងក្នុងឆ្នាំ ១៩៩៩៕

https://www.youtube.com/watch?v=-z7Nznr-YtU

មតិយោបល់