ភ្នំពេញៈ នៅវេលាម៉ោង ១១និង០៥នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទីតាំងផឹកស៊ីបង្កសំឡេងរំខាន ៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំង ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋតាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕


មតិយោបល់