ព័ត៌មានជាតិ

ទំនងជារត់ម៉ូតូឌុបមិនសូវកាក់កប បែកគំនិតលួចទូរសព្ទដៃគេ ម្ចាស់ទាន់ចាប់បានវាយបែកមុខ បែកមាត់នៅបឹងកេងកងទី១

ភ្នំពេញ: បុរសជនសង្ស័យជាអ្នករត់ម៉ូរូឌុបម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹតកេងកងទី១ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកទូរសព្ទដៃមួយគ្រឿងពីអ្នក់រត់ម៉ូតូរម៉កកង់បីម្នាក់ បានហើយម្ចាស់គេឃើញទាន់ និងចាប់បានវាយបែកមុខបែកមាត់ទើបប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ច និងទំនងជាមុខរបររត់ម៉ូតូឌុបរបស់គេមិនសូវកាក់កបហើយមើលទៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីព្រឹក ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ៣៨០ កែងនិងផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីនគរបាលប៉ុស្តិ៍ម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ជាង យុកម៉ាន់ អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។មុនពេលកើតហេតុ បុរសជាជនសង្ស័យបានជិះម៉ូតូម៉ាក វ៉េវ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FS-2540 មួយគ្រឿងតែម្នាក់ឯង លុះមកដល់ចំណុចខាងលើបានឃើញទូរសព្ទម៉ាក Iphone មួយគ្រឿងទុកចោលនៅលើម៉ូតូរម៉កកង់បីមួយគ្រឿងក៏បានចុះទៅលួចបានហើយបម្រុងឡើងម៉ូតូជិះគេចខ្លួនក៏ស្រាប់ម្ចាស់គេឃើញទាន់ចាប់បានវាយឡើងបែកមុខ បែកមាត់ទើបប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ បុរសជាអ្នករត់ម៉ូតូឌុបជាជនសង្ស័យខាងលើត្រូវបាននាំខ្លួនយកមកកាន់នគេបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ចំណែកឯទូរសព្ទដៃម៉ាក Iphone មួយគ្រឿងនោះប្រគល់ទៅឲ្យបុរសជាអ្នកម៉ូតូរម៉កកង់បីជាម្ចាស់វិញផងដែរ៕

មតិយោបល់