តាកែវៈ កាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មានបុរសម្នាក់ស្រវឹកស្រាល បានមកដល់ផ្ទះវាយបំផ្លិចបំផ្លាយ ចានបាយ ចានសម្ល ឆ្នាំង ទាត់ទូរស្សន៍ និងសម្ភារៈមួយចំនួនទៀត។
បុរសស្រវឹងខាងលើឈ្មោះ ជាប់ សំរែន ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅអំទ្បុងពេលនោះ ម្ដាយជនសង្ស័យឈ្មោះ ស៊ឹម វណ្ណៈ អាយុ ៦១ ឆ្នាំ មានលំនៅភូមិឃុំកន្លែងកើតខេត្ត ជាមួយគ្នា បានចូលទៅឃាត់ តែត្រូវជនសង្ស័យដេញវាយ និងគប់ ក៏នាំឲ្យរូបគាត់រត់គេចខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ទើបសមត្ថកិច្ចក៏បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកសួរនាំ៕
មតិយោបល់