ព័ត៌មានកីឡា

Mourinho មិនខ្វះក្លិបចង់បានលោកឡើយ

អ្នកចាត់ការក្រុមបីសាចក្រហម Manchester United លោក Jose Mourinho បានឆ្លើយតបទៅនឹងការរិះគន់​លោកក្រោយពីលេងបានត្រឹមស្មើ ជាមួយក្រុមហង្សក្រហម Liverpool ថា មិនខ្វះក្លិបធំៗ ដែលចង់បានលោកឡើយ។

បន្ទាប់ពីលោក Luis Van Gaal បានចេញមុខ​ រិះគន់ការដឹកនាំរបស់លោក Jose Mourinho រួចមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចេញមុខមក​ឆ្លើយតបទៅនឹងការរិះគន់នេះវិញភ្លាមៗ។ បើតាម Mirror បានឲ្យដឹងថា លោក Mourinho បានព្រលយនូវពាក្យឌឺដង ដាក់លោក Van Gaal វិញថា ប្រសិនបើលោក ពិតជាបញ្ចប់តួនាទីនៅបីសាចក្រហម Manchester United មែន លោកមិនទំនេរឡើយ ព្រោះមានក្លិបធំមួយនៅបារាំងកំពុងរង់ចាំលោក។ ជាការពិតណាស់ ក្រុម Paris Saint Germain ដែលជាក្រុមកំពូលរបស់បារាំង​​ កំពុងតែចង់បានលោក Jose Mourinho យ៉ាងខ្លាំង ហើយក្លិបនេះ រង់ចាំដល់លោក ចប់កុងត្រាជាមួយ Man Utd សិន។

យ៉ាងណាវិញ សម្រាប់លោក Luis Van Gaal ដែលហ៊ានចេញមុខមករិះគន់លោក Mourinho នេះដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយចំនួនធំ ពីសំណាក់អ្នក​តាម​ដានបាល់ទាត់ ដែលកំពុងជជែកគ្នា ពីការដឹកនាំរបស់​លោក Jose Mourinho នៅ Man Utd ។ ក៍ប៉ុន្តែ សម្រាប់លោក Mourunho វិញ ហាក់ដូចជាមិនសូវខ្វល់ខ្វាយឡើយ ពីបញ្ហានេះ ព្រោះថារដូវកាលថ្មីនេះ លោកមិនទាន់ដឹកនាំក្រុមចាញ់ ការប្រកួតនៅឡើយទេ ដែលនេះសបញ្ជាក់ឲ្យឃើញថា សមត្ថភាពរបស់លោក អាចប្រសើរជាងលោក Luis Van Gaal កាលពីដឹកនាំ Man Utd ។

ដូច្នេះហើយ លោក Jose Mourinho មិនខ្វល់ខ្វាយឡើយ ពីអនាគត់របស់លោក នៅបីសាចក្រហម Manchester United ព្រោះថា អ្នកចាត់ការរូបនេះ អាចនឹងចាកចេញ ពីអង់គ្លេសទៅកាន់បារាំង​ ប្រសិនបើកុងត្រារបស់លោក ត្រូវបានបញ្ចប់នៅ Man Utd ហើយបីសាចក្រហមលែង​ត្រូវការរូបលោកនោះ។

មតិយោបល់