បាត់ដំបងៈ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរសម្នាក់ ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ទឿម ភាព ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់