ព័ត៌មានជាតិ

គ្រាន់សង្សារសុំបែក! ស្រ្តីបម្រើស្រាបៀរម្នាក់ ព្យាយាមលេបថ្នាំតែមិនស្លាប់ ចុងក្រោយ!…

កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីប្រទះឃើញស្រ្តីបម្រើស្រាបៀរ បានដួលស្លាប់នៅក្បែរជណ្តើរផ្ទះសំណាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ស្ថិតនៅចំណុចផ្ទះសំណាក់ភ្នំមាស ក្នុងភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ លីវី ភេទស្រី អាយុប្រហែល២០ឆ្នាំ ស្នាក់នៅភូមិព្រែកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរ ជាស្រីបម្រើស្រាបៀរ។

លោកអធិការរងស្រុក បានបញ្ជាក់ថា ជនរងគ្រោះបានព្យាយាមលេបថ្នាំសម្លាប់ខ្លួន ព្រោះតែខូចចិត្តសង្សារសុំបែក តែត្រូវបានជួយសង្រ្គោះទាន់ តែក្រោយមកក៏ប្រទះឃើញជនរងគ្រោះដួលស្លាប់នៅក្បែរជណ្តើរផ្ទះសំណាក់ខាងលើ។

តាមការពិនិត្យឃើញមានបែកក្បាលផ្នែកខាងក្រោយហើយសាកសពដេកផ្ងារសង្ស័យដួលផ្ងាកក្រោយខ្លួនឯង។ សាកសពបានរក្សាទុកនៅមន្ទីរពេទ្យស្គន់។
ចំពោះករណីនេះកំពុងស្រាវជ្រាវបន្តផងដែរ៕

មតិយោបល់