យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថៃ្ងទី១៦ ខែតុលា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទំនិញនៅផ្សារក្រាំងចេក ស្រុកឧត្តុង្គ និងហាងទំនិញមួយចំនួនក្នុងក្រុងច្បារមន ដោយបានពិនិត្យទៅលើ អនុលោមភាពនៃទំនិញ កាលបរិច្ឆេទប្រើប្រាស់ និងណែនាំឲ្យអាជីវករដាក់តាំងទំនិញតាមយថាប្រភេទ និងមានអនាម័យល្អ។
ក្នុងការចុះពិនិត្យនេះយើងក៏បានដកហូតនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជាភេសជ្ជៈចម្រុះចំនួន ២៧.៥ គីឡូក្រាម ទឹកដោះគោខាប់ចំនួន៣កំប៉ុង៕
មតិយោបល់