ព័ត៌មានជាតិ

គ្រឿងញៀនចូលខ្លួន អុកឡុកពេញផ្ទះ ត្រូវម្ដាយប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ស្រ្តីម្នាក់បានសម្រេចចិត្តប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាប់ខ្លួនកូនប្រុសរបស់គាត់ ដែលបានប្រើប្រាស់គ្រឿងញៀនរហូតដល់ញៀនយ៉ាងជោកជាំ និងបានអុកឡុកក្នុងផ្ទះរករឿងគាត់រាល់ថ្ងៃ ដើម្បីនាំទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន។ បន្ទាប់ពីគាត់មិនអាចប្រដៅ និងបញ្ឈប់សកម្មភាពប្រើប្រាស់គ្រឿងញៀនរបស់កូនប្រុសម្នាក់នេះបាន។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីស្រ្តីខាងលើ នៅវេលាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចោមចៅ បានចុះទៅធ្វើការចាប់ខ្លួនយុវជននោះ ដល់ផ្ទះស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបាននាំទៅកាន់ប៉ុស្ដិ៍ដើម្បីសាកសួរធ្វើនិងប្រគល់ជូនទៅខាងមណ្ឌលកែប្រែសង្គមកិច្ចរាជធានីភ្នំពេញ ហើយខាងមណ្ឌលបានទៅយកទៅ ក៏ប៉ុន្តែមិនដឹងថាយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនណាមួយនៅឡើយ។

តាមសមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើនោះឈ្មោះហាង សៀងហេង អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ដោយឡែកស្រ្តីជាម្ដាយសុំមិនបញ្ចេញឈ្មោះ គាត់បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ២ថ្ងៃជាប់ៗគ្នាមកហើយស្នើសុំឲ្យនគរបាលជួយអន្តរាគមន៏ ដោយគាត់ប្រាប់ថាកូនប្រុសគាត់ម្នាក់នេះ បានប្រើប្រាស់គ្រឿងញៀនយូរមកហើយ។ទោះបីជាគាត់ខំធ្វើការអប់រំយ៉ាងណា ក៏មិនអាចតាមគន្លងធម៌បានដែរ ហើយគេបានញៀនថ្នាំរហូតដល់បែកលែងដឹងខុសត្រូវទៅហើយ មិនតែប៉ុណ្ណោះបានធ្វើការអុកឡុកនៅក្នុងផ្ទះ និងធ្វើបាបរករឿងគាត់ជាបន្តបន្ទាប់ទៀតផង។ដោយសារអត់ទ្រាំលែងបានទើបគាត់សម្រេចចិត្តប្ដឹងសុំឲ្យនគរបាលជួយចាប់កូនទៅដាក់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀនតែម្ដង៕

https://youtu.be/-HXnkZoiQAE

មតិយោបល់