ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក វ.ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន។

ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀននៅចំណុចផ្ទះរបស់ឈ្មោះ សុះ ខសំ ភេទស្រី ក្នុងភូមិច្រករមៀត ឃុំអូឬស្សី
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ស្រីម្នាក់ដូចខាងក្រោម៖
១/ឈ្មោះ សុះ ខសំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ នៅភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ផ្តល់ទីតាំងឲ្យ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។
២/ឈ្មោះ លី ឃាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរកសិករ នៅភូមិចាន់គៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ស៊ូ ម៉ូសា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ នៅភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
(ទាំង ០២នាក់ ជួញដូរសារធាតុញៀនខុសច្បាប់)។
៤/ឈ្មោះ សុះ ស្មាឯល ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងដែក នៅភូមិច្រករមៀត ឃុំអូយឫស្សី ស្រុកកំពង់ត្រឡាច។
៥/ឈ្មោះ សុះ ហាសាន់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិច្រករមៀត ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច។
៦/ឈ្មោះ កៃ យូ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ នៅភូមិស្រែព្រៃ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច (ទាំង ០៣នាក់ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។

ដកហូតវត្ថុតាង៖ ថ្នាំងញៀនចំនួន ០៥កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង,ទូរស័ព្ទ០២គ្រឿង,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន៕

មតិយោបល់