Post News Media ព័ត៌មានជាតិ ជនជាតិចិនបុគ្...

ជនជាតិចិនបុគ្គលិករោងចក្រអីលីត បើកបរមិនប្រយ័ត្ន! ទៅបុកហ៊ីយ៉ាន់ដាយ រងការខូចខាតយ៉ាងដំណំ

​ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យជនជាតិចិនម្នាក់រងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៣៥នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាកHiGLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង2A-1412 បើកបរដោយ ឈ្មោះ ចិន ហានបីន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រអីលីត ស្នាក់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(បណ្តាលឲ្យរងរបួសស្រាល)លុះបើកបរមកដល់កន្លែងកើតហេតុខាងលើក៏រ៉េចង្កូតទៅបុកកង់ក្រោយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរឈ្មោះ ជ័យ រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(គ្មានរងរបួស)។

បច្ចុប្បន្ន ជនរងរបួសកំពុងសំរាកព្យបាលនៅមន្ទីរពេទ្យសំរាកព្យាបាលពន្លឺបូពា៍បាវិត។
មូលហេតុ អ្នកបើកបររថយន្តHiGLANDERបើកបរខ្វះការប្រុងប្រយ័ត្ន រីឯវត្ថុតាងទាំង២គ្រឿង ត្រូវសមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕