ការស្លាប់របស់អ្នកចាំទី Choirul Huda បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះសមាគមន៍កីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដើម្បីយកចិត្តទុកដាក់បន្ថែមទៀតទៅលើការជួយសង្គ្រោះបឋមនៅលើទីលាន។
កាលពីថ្ងៃអង្គារ៍អនុប្រធានរបស់ PSSI លោក Joko Driyono បាននិយាយថា ផ្នែកវេជ្ជសាស្រ្តរបស់ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតទៅលើមរណភាពរបស់អ្នកចាំទី Choirul Huda (Personnel Lamongan) ដែលបានស្លាប់បន្ទាប់ពីការប៉ះទង្គិចនៅលើវាលស្មៅ(កីឡដ្ឋាន) ជាមួយនឹងកីឡាករមិត្តរួមក្រុម Ramon Rodriguez និងខ្សែប្រយុទ្ធ Marcel Sacramento របស់ក្រុម Semen Padang FC កាលពីថ្ងៃអាទិត្យ។
Driyono បាននិយាយប្រាប់ Goal Indonesia ថា៖ “PSSI ដឹងថាការធ្វើឱ្យប្រសើរឡើងនៃជំនួយសង្គ្រោះលើឆាកពិតជាលឿនណាស់យើងចង់ឱ្យករណីនេះត្រូវបានពិភាក្សាជាមួយនឹង FIFA” ។ មានករណីខ្លះ គួរតែត្រូវបានដោះស្រាយយ៉ាងហ្មត់ចត់នៅលើវាលស្មៅ ដូច្នេះពួកគេមិនចាំបាច់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យទេ។
“ដូច្នេះ PSSI ដឹងថានេះគឺជាការស៊ើបអង្កេតដ៏តឹងរ៉ឹងណាស់យើងមិនត្រូវពិភាក្សាតែអំពីកម្រិតនៃ PSSI ទេប៉ុន្តែថែមទាំងចំពោះ FIFA ទៀតផង។ មានករណីជាច្រើនដូចជា ការគាំងបេះដូងភ្លាមៗ ការធ្វើចលនាបេះដូង ការរងរបួសក្បាល ជាដើម៕
Joko Driyono
https://www.youtube.com/watch?v=S_ksikH6DPo
មតិយោបល់