ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះ ត្រួតពិនិត្យ និងធ្វើតេស្តបឋមលើមុខទំនិញមួយចំនួននៅផ្សារ កណ្តៀង ស្ថិតនៅឃុំស្វាយលួង ស្រុកកណ្តៀងខេត្តពោធិ៍សាត់។
យើងបានធ្វើតេស្តទៅលើមុខទំនិញ ដូចជា៖ គុយទាវសសៃតូច គុយទាវសសៃធំ ប្រហិតសាច់គោ ត្រីងៀត ត្រីប្រាសំយ៉ុង ត្រីងៀត និង ស្ករត្នោត។ ជាលទ្ធផល យើងរកមិនឃើញសារធាតុគីមីហាមឃាត់នៅលើផលិតផលទាំងនោះឡើយ។ យើងក៏បានធ្វើការដកហូតទំនិញខូចគុណភាព និងហាមឃាត់បានមួយចំនួនដូចជា៖
– ទឹកស៊ីអ៊ីវ ២៥×៥០០មល=២៧,០គក
– ទឹកក្រូច១០×១,២៥ល=១៥,០គក
– នំកំទេចមី១០កញ្ចប់ = ៤,០គក
– ទឹកតុងយ៉ាំង ៤កំប៉ុង =៤,០គក
– ភេសជ្ជៈចម្រុះ =៧,០គក សរុប=៥៧,០គក៕
មតិយោបល់