ព័ត៌មានជាតិ

ឃាត់ខ្លួនកម្មករសិប្បកម្មផលិតងៀតគោ ក្រោយលួចលុយគេ ៧,០០០,០០០ រៀល

ភ្នំពេញៈ ​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១រសៀល កម្លាំងនគរ​បាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យបាន​ទទួលឃាត់​ខ្លួន​សង្ស័យម្នាក់ ដែលមានឈ្មោះ លាង លឿន​ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសិប្បកម្មផលិតងៀតគោ ស្នាក់នៅក្នុងសិប្បកម្មផលិតងៀតគោ​ផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ពីបទលួច (យកលុយខ្មែរចំនួន ៧,០០០,០០០រៀល) កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៧ វេលា​ម៉ោង៣និង៤៥នាទីទៀបភ្លឺ នៅចំណុចសិប្បកម្មផលិតងៀតគោ​ផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ហ៊ាន យ៉េកឡាង ភេទស្រី អាយុ៤៤ឆ្នាំ ​មុខរបរ ម្ចាស់សិប្បកម្មផលិតងៀតគោ ស្នាក់នៅចំណុចកើតហេតុខាងលើ។

​ក្នុងនោះសម្ភារៈជនរងគ្រោះដែលបាត់បង់មាន លុយខ្មែរចំនួន ៧,០០០,០០០រៀល។ ចំណែកវត្ថុតាងចាប់យកបានមាន៖ លុយខ្មែរចំនួន ៩៩,០០០០ រៀល , ម៉ូតូ១គ្រឿងម៉ាកMSX (ផលិតនៅតៃវ៉ាន់) ពណ៌ស ពាក់ស្លាកលេខ កណ្តាល1W-8691 ,ខ្សែកប្លាទីន១ខ្សែ ,​ចិញ្ចៀនប្លាទីន​១វង់ ,ទូរសព្ទដៃចាស់១គ្រឿង )ជារបស់ជនសង្ស័យលួចយកលុយរបស់ជនរងគ្រោះទៅទិញ) ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់