ព័ត៌មានកីឡា

Ronaldo ចង់ឲ្យ Real Madrid ទិញ Rashford

នេះគឺជារឿង ដ៍ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកតាមដានបាល់ទាត់ ទាំងអស់ ដែលគេកម្រឃើញ ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ជម្រុញឲ្យ Real Madrid ទិញយកខ្សែប្រ​យុទ្ធ​វ័យក្មេងអង់គ្លេស Marcus Rashford ពីក្រុមបីសាចក្រហម Manchester United។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា បន្ទាប់ពីក្រុមស្តេចស Real Madrid បង្ហើបនូវចេតនាចង់​បាន Rashford កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជម្រុញបន្ថែមឲ្យក្លិបជើងឯកអឺរ៉ុបមួយនេះ ទិញយកកី​ឡាករវ័យ១៩ឆ្នាំ​ រូបនេះឲ្យបាន។ ជាការពិតណាស់ យើងកម្រនឹងឃើញ កំពូលខ្សែប្រយុទ្ធដែល ពោរពេញទៅ​ដោយសមត្ថភាព Ronaldo ធ្វើការណែនាំ Real Madrid ឲ្យទិញយកកីឡាកររូបណាណាស់។​ ក្នុងនោះដែរ នៅពេលដែល Real Madrid បានព្យាយាម តាមប្រមាញ់ Harry Kane ពីក្រុម Tottenham នោះ គឺមិនឃើញមាន​ការរវីរវល់ ណាមួយពី Ronaldo ឡើយ។

យ៉ាងណាវិញ សម្រាប់ Rashford វិញ Ronaldo ហាក់ដូចជាខ្នាស់ខ្នែង យ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណា ឲ្យ Real Madrid ព្យាយាម​ដណ្តើមយកមកឲ្យបាន។ តាមរយ: ការចូលលូកដៃ ក្នុងការទិញ Rashford នេះដែរ ទំនងជា Ronaldo ធ្លាប់ចេញពីប្រភពតែមួយ គឺបីសាចក្រហម Manchester United តែមួយ ដែលអាចធ្វើឲ្យ Ronaldo ទទួលបានដៃ គូយ៉ាងល្អ ជាក់ជាមិនខាន។

យ៉ាងណាវិញនោះ Real Madrid មិនទាន់ចេញមុខពេញធឹង ក្នុងការតាមប្រមាញ់ Marcus Rashford ឡើយ ព្រោះក្លិបយក្សអេស្ប៉ាញមួយនេះ រង់ចាំលទ្ធផល នៃការតាមទិញ Harry Kane ពីក្រុម Spurs សិន ខណ: Cristiano Ronaldo កំពុងអន្ទះអន្ទែង យ៉ាងខ្លាំងចង់ឲ្យ Real Madrid ទិញយក Rashford ។

មតិយោបល់