ព័ត៌មានជាតិ

រំលោភកម្មការិនីរោងចក្រហើយនៅប្រើហិង្សាលើប្រដាប់ភេទនាងទៀត

ភ្នំពេញៈ នារីម្នាក់ទើបចេញពីធ្វើការរោងចក្រ ត្រូវបានជនសង្ស័យម្នាក់ទើបធ្វើសកម្មភាពចាប់ចងរំលោភសេពសន្ថវៈ ថែមទាំងប្រើអំពើហិង្សាមកលើប្រដាប់ភេទនាងទៀត ធ្វើឲ្យនាងភ័យរត់ចេញឲ្យគេជួយ។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង១០នាទីល្ងាច ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ​ស្ថិត​នៅ​ផ្ទះ​ជួល ភូមិទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​

ជនរងគ្រោះឈ្មោះ ជ.ស.រ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមទួលពង្រ សង្កាត់ចោមចៅ ខណ្ឌសែនជ័យ​មានស្រុកកំណើតនៅភូមិគេនទៀក ឃុំសាក្រាម ​ស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំ។ ​ចំណែក​ឯ​ជនសង្ស័យឈ្មោះ គុយ សុគុណ​ ភេ​ទប្រុស អាយុ២៤ឆ្នាំ ​មុខរបលើកអីវ៉ាន់ ស្នាក់នៅមិនពិតប្រាកដ​ មាន​ស្រុក​កំណើតជាមួយជនរងគ្រោះ។​

តាមសម្តីរបស់​នារីរងគ្រោះបានរៀបរាប់ប្រាប់ថា បន្ទប់ជួលគាត់មានគ្នា៥នាក់សុទ្ធតែស្រីៗហើយនៅស្រុកជាមួយគ្នា​ ផ្ទះជាមួយគ្នា​ ធ្វើការជាមួយគ្នាទៀត។ ចំណែកឯ​ជនសង្ស័យខាងលើមានស្រុកកំណើតជាមួយគ្នាដែល​តែនៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាឡើយ។ លុះមុនពេលកើតហេតុ រូបនាងទើបចេញមកពីរោងចក្រដោយមិនបានថែមម៉ោង​ រីឯ​មិត្តភក្តនឹងអ្នក​នៅបន្ទប់ជាមួយគ្នានៅថែមម៉ោង​ ប៉ុន្តែ​នាងចេញមុនតែឯង ហើយ​ឈាង​ទៅទិញ​ម្ហូប​ រួច​មកដល់បន្ទប់ជួលវិញ។​ បន្ទាប់​មក​នាងចាក់សោចូលទៅបើកភ្លើង ដោយមិនបានបិទទ្វាស្រាប់តែជនសង្ស័យខាងលើបានចូលមកពីក្រោយហើយបិទទ្វាចាក់គន្លឹះស្ទុះទៅបើកទ្វា តែជនសង្ស័យ​នៅជិតទ្វា។​ ភ្លាមៗនោះ​ជនបង្កបានចាប់ច្របាច់ក ហើយខ្ទប់មាត់ មិនឲ្យស្រែក រួចវាយទៅនារីរងគ្រោះ៤ទៅ​៥ដៃ បណ្តាលឲ្យនាងភ័យលែងស្រែក។ ពេល​នោះ​ជនសង្ស័យខាងលើបានយកក្រម៉ាចងដៃទៅក្រោយ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងថែមទាំងប្រើហិង្សាមកលើនាងទៀតផង រួចជនសង្ស័យក៏ចូលបន្ទប់ទឹក ឃើញឱកាសនោះជនរងគ្រោះបានស្ទុះរត់ទៅស្រែកឲ្យគេជួយតែម្តង។​

ក្រោយពេលកើតហេតុ នារីរងគ្រោះមិត្តភក្តដែលនៅបន្ទប់ជាមួយគ្នា បាននាំគ្នាមកដាក់ពាក់បណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ លុះព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដែលដឹកនាំ ដោយ លោកមេប៉ុស្តិ៍ផ្ទាល់ ព្រមទាំងសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌចុះទៅចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចកន្លែងធ្វើការដែលស្ថិតនៅក្បែរសាលា ព្រះអង្គអេងដែលស្ថិតនៅ សង្កាត់ ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានី ភ្នំពេញ ក្រោយពីធ្វើការឃាត់ខ្លួនបាសមត្ថកិច្ចនាំយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ចោមចៅដើម្បីចាត់ការតាមវិធានការច្បាប់៕

https://youtu.be/NK6Y7HBcQrs

មតិយោបល់