ព័ត៌មានជាតិ

ទ្បង់គ្រឺស័រ ស្លាកលេខ ភ្នំពេញ 2AG-4981 គេចពីរថយន្តគេបោលទៅបុកទ្រូងពេញទំហឹងក្រទ្បាប់ផ្ងារជើងច្រង៉ាង!

ភ្នំពេញ: បុរសម្នាក់បើករថយន្តទ្បង់គ្រីស័រ ពណ៌ខ្មៅ មួយគ្រឿង ក្នុងល្បឿនលឿនគួរសមក៏មកវាក់អឺជាមួយនឹងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកដែលជិះបញ្ច្រាសទិសដៅចរាចរណ៍គ្នាក៏ព្យាយាមបួងចង្កូតខ្លាំងបណ្តាលឲ្យក្រទ្បាប់ផ្ងារជើងច្រង៉ាង។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទ្បង់គ្រឺស័រ ស៊េរីឆ្នាំ២០០២ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-4981 បើកបរតាមបណ្តោយផ្លូវមុនីរ៉េត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ចា្រស់ទិសដៅចរាចរណ៍គ្នា ទើបភាគីខាងរថយន្តទ្បង់គ្រឺស័របានគេចរថយន្តនោះក៏ជ្រុលទៅបុកទ្បើងលើក្បាលនាគចែកទ្រូងផ្លូវនៅក្រោមស្ពានអាកាសស្ទឹងមានជ័យក្រទ្បាប់ផ្ងារជើងច្រង៉ាងតែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខណ្ឌបានទាក់ទងទៅសមត្ថកិច្ចក្រុងមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីនៃច្បាប់ពីព្រោះរថយន្តទ្បង់គ្រឺស័រនោះបានបុកទ្បើងលើក្បាលនាគខូចខាត៕

មតិយោបល់