ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ត្រូវចោរ១ក្រុមកាប់ប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឈិន បញ្ញរិទ្ធ ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថាមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DO-7764 ចេញពីទួលពង្រគោលបំណងជិះត្រឡប់ទៅផ្ទះបានបើកពីកើតទៅលិច ខណៈទៅជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានដកដាវស៊ាំម៉ូរ៉ៃគំរាមកាំប្លន់យកម៉ូតូរបស់គាត់ធ្វើឲ្យគាត់ភ័យរត់ចោលម៉ូតូយកតែរួចខ្លួនសិន ដោយឃើញឱកាសល្អក្រុមជនសង្ស័យទាំងនោះបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងឈានទៅដល់ចាប់ជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់