ខ្សែបម្រើអេស្ប៉ាញ Ander Herrera នៅមិនទាន់បានទទួលពត៌មាននៃការបន្តកុងត្រាថ្មី ជាមួយក្រុមបីសាចក្រហម Manchester United ឡើយ ខណៈខ្សែបម្រើសក់សំពោង Maroune Fellaini កំពុងតែរៀបចំកុងត្រាថ្មីជាមួយបីសាចក្រហម។
Herrera កំពុងតែ រង់ចាំនូវការកោះហៅ ពីសំណាក់ក្រុមបីសាចក្រហម Manchester United ដើម្បីបន្តកុងត្រាថ្មី ដូចទៅនឹង Fellaini ដែលត្រូវបាន Man Utd កោះហៅនោះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News កីឡាករអេស្ប៉ាញ Ander Herrera មិនចង់ចាកចេញពី Man Utd ឡើយ បើទោះបីជាមួយរយៈចុងក្រោយនេះ វត្តមានរបស់ Nemanja Matic បានរារាំងដល់អនាគត់កីឡាកររូបនេះក្តី។ យ៉ាងណាវិញ Herrera ពិតជាអន្ទះអន្ទែងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ មិត្តរួមក្រុម Maroune Fellaini ទទួលបានការបន្តកុងត្រាថ្មី ពីបីសាចក្រហម Manchester United ខណៈរូបគេនៅមិនទាន់បានទទួលដំណឹងនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា Herrera បានបដិសេធ មិនផ្លាស់ទៅកាន់ក្រុម FC Barcelona រួចមកហើយ កាលពីរដូវក្តៅ កន្លងមក ព្រោះថា Herrera ចង់លេងនៅ Man Utd ច្រើនជាង។ ក៍ប៉ុន្តែ លោក Jose Mourinho បានព្យាយាមនាំយក Ivan Perisic ច្រើនលើកច្រើនសារ តែមិនបានសម្រេច បន្ទាប់មកអ្នកចាត់ការរូបនេះ បានមក ទិញយក Nemanja Matic ពី Chelsea វិញ ដែលមកជំនួសតំណែងយ៉ាងសំខាន់ក្នុងជម្រើស ១១នាក់ដំបូង។ បើទោះបីជាយ៉ាងនេះក្តី Herrera នៅតែមិនទាន់មានការរេចិត្តចាកចេញ ពី Man Utd ឡើយ ដោយកីឡារអេស្ប៉ាញ រូបនេះ បន្តរង់ចាំកុងត្រាថ្មី ជាមួយ Man Utd ក្នុងពេលឆាប់ៗនេះ បន្ទាប់ពី Fellaini បន្តកុងត្រារួចរាល់សិន។
ម្យ៉ាងវិញទៀតនោះ បីសាចក្រហម Manchester United ប្រហែលជាមិនបោះបង់ Herrera ឡើយ ព្រោះថា រដូចកាលមុន Herrera ជាប់ជាកីឡាករល្អជាងគេរបស់ Man Utd ដែលធ្វើឲ្យក្លិបមួយនេះ ត្រូវតែបន្តកុងត្រាថ្មីដល់ Ander Herrera ។



មតិយោបល់