ព័ត៌មានជាតិ

កាមរីបាទ្បែន អកសឺជាមួយម៉ូតូដែលបត់ឆ្លងផ្លូវ ចាប់ហ្រ្វាំងឈប់ត្រូវបានរថយន្តធុនធំបុកពីក្រោយ!

ភ្នំពេញៈ រថយន្តកាមេរីបាទ្បែនមួយគ្រឿង បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងកំពុងតែបត់ឆ្លងផ្លូវ ក៏ចាប់ហ្វ្រាំងឈប់ភ្លាមៗ ត្រូវបានរថយន្តធុនធំមួយគ្រឿងបុកពីក្រោយពេញទំហឹង តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតទ្បើងការពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមេរីបាទ្បែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7758 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុគាត់ក៏បានអកសឺជាមួយម៉ូតូមួយគ្រឿងដែលបត់ឆ្លងផ្លូវ ទើបចាប់ហ្វ្រាំងឈប់ភ្លាមៗ ពេលនោះក៏ត្រូវរថយន្តធុនធំមួយគ្រឿងប្រភេទដឹកស៊ីម៉ង់ត៍ពាក់ស្លាកលេខ ព្រះសីហនុ 3A-5125 បើកបរស្របទិសដៅគ្នាក៏ចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយរថយន្តកាមរីបាទ្បែនពេញទំហឹងបណ្តាលឲ្យរថយន្តបាទ្បែនខ្ទេចផ្នែកខាងក្រោយរថយន្តស្ទើរតែទាំងស្រុងតែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុឲ្យដោះស្រាយគ្នាហើយខាងភាគីខាងរថយន្តធំបានព្រមព្រាងគ្នាថានឹងជួសជុលរថយន្តកាមរីបាទ្បនឲ្យដូចដើមវិញដើម្បីបញ្ចប់រឿង ៕

//youtu.be/Fv3XQpKKTPs

មតិយោបល់