ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា មានករណីប្រជាពលរដ្ឋបានប្រទះឃើញអាវុធឆ្នុកច្នៃ១ដើម និងអាវុធស្នប់ច្នៃ១ ដើម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរកាទិន ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋដែលប្រទះឃើញទី១.ឈ្មោះ សន ខេម ភេទប្រុស អាយុ៣៧ ឆ្នាំ និងទី២ឈ្មោះ ណំ សោ ភេទប្រុស អាយុ២៧ឆ្នាំ ។ អ្នកទាំពីររស់នៅចំណុចអូរកាទិន ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ហើយអាវុធទាំង២ដើមខាងលើ គឺពួកគាត់រើសបានក្នុងព្រៃចម្ការ ពេលនេះបានប្រគល់ទៅឲ្យសមត្ថកិច្ចហើយ៕
មតិយោបល់