ក្រុមមិនទាន់ស្គាល់ចាញ់ Inter Milan បានទទួលជោគជ័យហើយ ក្នុងការខ្ចីជើងខ្សែបម្រើស្បែកខ្មៅប្រស៊ីល Ramires ពីក្រុម Jiangsu Suning នៅខែមករាខាងមុខនេះ។
អតីតខ្សែបម្រើឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Ramires កំពុងតែត្រៀមខ្លួនត្រឡប់មកកាន់លីគអឺរ៉ុបវិញហើយ ក្រោយពីផ្លាស់ទៅកាន់ Chinese Super League ប៉ុន្មានឆ្នាំមកនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ របស់ Daily Mail បានឲ្យដឹងថា ក្រុម Inter Milan ដែលជាក្រុមកំពុងតែលេងយ៉ាងល្អ នៅអ៊ីតាលី បានទទួលជោគជ័យហើយ ក្រោយពីក្រុម Jiangsu Suning យល់ព្រមឲ្យខ្ចីជើង ខ្សែបម្រើប្រេស៊ីល Ramires នៅខែមករាខាងមុខនេះ។
Ramires ហាក់មិនទទួលបានជោគជ័យឡើយ ក្នុងការផ្លាស់ទៅកាន់ប្រទេសចិន នាពេលកន្លងមក ដែលធ្វើឲ្យប្រជាប្រិយភាព កីឡាកររូបនេះ ស្រកស្រុតយ៉ាងខ្លាំង សឹងតែមិនមានឈ្មោះ ក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាវិញ ក្រុម Inter Milan កំពុងតែត្រៀម សង្រ្គោះ កីឡាករប្រេស៊ីលរូបនេះវិញហើយ ថ្វីដ្បិត Inter Milan មិនមានប្រជាប្រិយភាពល្បីដូចក្រុមនៅអឺរ៉ុបផ្សេងក៍ដោយ តែក៍វាគ្រាន់ជាងការប្រកបអាជីព នៅ Chinese Super League ផងដែរ។
ដូច្នេះហើយ នៅខែមករាខាងមុខនេះ កីឡាករដែលធ្លាប់ជួយឲ្យក្រុម តោខៀវ Chelsea ឈ្នះពាន Champion League កាលពីឆ្នាំ ២០១២ កន្លងមក នឹងមានវត្តមាននៅក្រុម Inter Milan ជាក់ជាមិនខាន ដែលប្រៀបបាននឹងការចាប់អាជីពថ្មីរបស់ Ramires ផងដែរ។
មតិយោបល់