ភ្នំពេញៈ ទីតាំងជល់មាន់បាញ់អាប៉ោងនិងបៀភ្នាល់គ្នាដាក់លុយរាប់លានរៀលយ៉ាងកក្រើកនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ អាជ្ញាធរមូលដ្ឋានមិនហ៊ានចុះទៅបង្រ្កាបដោយសារម្ចាស់ទីតាំងខាងលើអាងខ្សែ មូលដ្ឋានបានត្រឹមតែជិះក្រឡឹងហើយត្រលប់ទៅវិញប៉ុណ្ណោះ។
តើឯណាទៅភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលដាក់បទបញ្ជារជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងនគរបាលគ្រប់បណ្តាខេត្តក្រុងត្រូវតែបង្រ្កាបល្បេងស៊ីសងគ្រប់ប្រភេទនៅក្នងមូលដ្ឋាន៕
មតិយោបល់