ព័ត៌មានជាតិ

Update: សំណុំរឿងគ្រឿងញៀននៅទួលគោកតំណាងអយ្យការសម្រេចចោទប្រកាន់បុរសម្នាក់ និងលែងស្ត្រីម្នាក់

ភ្នំពេញៈ បើយោងតាមការបញ្ជាក់របស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម WhatsApp ថា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក បានសម្រេចចោទប្រកាន់ជនត្រូវចោទជាបុរសឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ DJ មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ ជាផ្លូវការការហើយ ក្រោមបទចោទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបបានកាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច Apartment លេខ៣៧Z ផ្លូវ២៦១Z ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖

០១. រថយន្ត Lexus GS300 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-5515
០២. ម៉ូតូម៉ាក XR មួយគ្រឿង
០៣. អាវុធខ្លីចំនួន២ដើម (ម៉ាកCZ និងម៉ាក SIR Saver និង៣៤គ្រាប់)
០៤. ម្សៅពណ៌ស ក្រាមពណ៌ស ម្សៅពណ៌ក្រហម ម្សៅពណ៌ប្រផេះ ទឹកថ្នាំពណ៌ក្រហម គ្រាប់ថ្នាំពណ៌លឿង ថ្នាំពណ៌ឈាមជ្រូក ថ្នាំពណ៌ផ្កាឈូក ថ្នាំពណ៌ប្រផេះ ថ្នាំពណ៌ខៀវ ថ្នាំពណ៌លឿងខ្ចី ថ្នាំពណ៌បៃតងខ្ចី ថ្នាំពណ៌បៃតងចាស់ ថ្នាំពណ៌ក្រហម (សរុបថ្នាំគ្រាប់ទាំងអស់ចំនួន ៦២.៥គ្រាប់) រុក្ខជាតិញៀនក្រៀម និងសម្ភារសម្រាក់ជក់ ចូក កិន គ្រឿងញៀនជាច្រើនទៀត៕

photo_2016-07-29_15-40-37photo_2016-07-29_15-40-36photo_2016-07-29_15-40-36 (2)photo_2016-07-29_15-40-34

មតិយោបល់