ព័ត៌មានសុខភាព

ឈប់ភ្លាមទៅ! ទម្លាប់អាក្រក់២ចំណុចនេះនៅពេលផឹកគ្រឿងស្រវឹង ធ្វើឲ្យអ្នកឆាប់ខូចថ្លើម៣ដង

ការទទួលទានគ្រឿងស្រវឹងក៏មានអត្ថប្រយោជន៍សម្រាប់រាងកាយដែរ ប្រសិនបើអ្នកទទួលទានមានដែនកំណត់ត្រឹមត្រូវ។ ក៏ប៉ុន្តែការទទួលទានលើសកម្រិតវិញនោះ វាអាចបំផ្លាញ់ដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសសរីរាង្គថ្លើមតែម្តង។ ទន្ទឹមនឹងនេះផងដែរ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ទម្លាប់នៃការទទួលទានគ្រឿងស្រវឹងរបស់មនុស្សមួយចំនួន អាចធ្វើឲ្យថ្លើមឆាប់ខូចរហូតដល់ទៅ ៣ដង។

ការទទួលទានស្រាលាយជាមួយនឹងភេសជ្ជៈផ្សេងៗ
មនុស្សមួយចំនួនចូលចិត្តទទួលទានស្រា លាយជាមួយនឹងភេសជ្ជៈផ្សេងៗ ព្រោះវាមានរស់ជាតិឆ្ងាញ់ និងងាយស្រួលក្នុងការលេប។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ជាតិកាបូនឌីអុកស៊ីតដែលមាននៅក្នុងភេសជ្ជៈប៉ូវកម្លាំងមួយចំនួន អាចជួយបង្កើនជាតិអាល់កុលទៅក្នុងពោះវៀន យ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀតអត្រានៃការស្រូបយកជាតិអាល់កុលនៅក្នុងក្រពះ ក៏លឿនដូចគ្នាដែរ ដែលធ្វើឲ្យថ្លើមត្រូវប្រឈមនូវភាពខូចខាតធ្ងន់ធ្ងរ។

លើកដាច់ ម្តងតែមួយដង្ហើម
ទទួលទានគ្រឿងស្រវឹងយឺតៗ រាងកាយនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំបែសារធាតុ អេតាណុល (ethanol) ដែលមានក្នុងឈាម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានលឿនពេក សារធាតុអេតាណុល នឹងកើនឡើងនៅក្នុងឈាមមានកម្រិតខ្ពស់ ដែលបណ្តោលឲ្យអ្នកឆាប់ស្រវឹង។ លទ្ធផលថ្លើមរបស់អ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារតែជាតិពុលច្រើនពេកគ្មានសមត្ថភាពក្នុងការកម្ចាត់ចេញពីរាងកាយ។

ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យខូចថ្លើម អ្នកគួរតែព្យាយាមកែប្រែទម្លាប់ពីរចំណុចនេះចេញទៅ ហើយប្រសិនជាអាចឈប់ទទួលទានស្រាគឺកាន់តែប្រសើរ៕

មតិយោបល់